ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​រៀបចំ​ពិធីរាប់បាត្រ​ក្នុង​កិច្ច​បង្ហើយ​បុណ្យ​គម្រប់​១០០​ថ្ងៃ ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី​ - ពិធី​បិទ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា​លេខ ០១ បប របស់​រាជដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការអនុវត្ត​ផែនការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​មុខសញ្ញា​សម្រាប់​ឆ្នាំ​២០២០-២០២៤ - ពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ កុំឲ្យ​ឆ្លង​រាលដាល​ក្នុងសហគមន៍ - ឯកឧត្តម អ៊ុន ចាន់​ដា ចុះ​ពិនិត្យ បញ្ហា​វិវាទ​ដី តំបន់​មេទឹក​ក្នុងស្រុក​បាធាយ និង​កំណត់​នីតិវិធី​ឈ្នះ​ឈ្នះ​ដើម្បី​ដោះស្រាយ​ - ​អាជ្ញាធរ​និង​ជំនាញ​ត្រូវ​ឆ្លើយតប​ជា​បន្ទាន់​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ទាក់ទង​ផ្លូវ និង​ស្ពាន ដែល​ពិបាក​ធ្វើ​ដំណើរ​ - ឯកឧត្តម វេង សាខុន អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ធ​និង​នាំយក​កូន​ឈើហូប​ផ្លែ​(​ដូង ខ្មុរ មាន ឬ​ស្សី ស្វាយ​ត្របែក និង​ស្តៅ​)​ពូជ មាន់​និង​ចំណី​មាន់មក​ចែក​ជូន​ប្រជា​ពលរដ្ធ​ចំនួន​២០០​គ្រួសារ​ក្នុង​ស្រុក​តា​លោ សែន​ជ័យ​ - ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ដឹកនាំ​ប្រតិភូ​រដ្ធបាលខេត្ត ជួបប្រជុំ​ជាមួយ​ប្រតិភូ​គណ​:​កម្មា​ការទី​៧ នៃ​ព្រឹទ្ធសភា​ - ជនសង្ស័យ​០៨​នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រុក​ឈូក​បង្ក្រាប​ - ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​គោក​រកា តម្លៃ​៦​ម៉ឺន​ដុល្លារ នឹង​សម្ពោធ​ឲ្យប្រើ​ប្រាស់​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិ​វង្ស សមាជិក​គណៈកម្មការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មការ​បក្ស​រាជធានី​ភ្នំពេញ​ - ​ពលរដ្ឋ​ក្រីក្រ​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច​ទទួលបាន​ប័ណ្ណ​សមធម៌​ពី​រាជរដ្ឋាភិបាល​
0

​លោក សោម ពិសិដ្ឋ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កែប

​លោក សោម ពិសិដ្ឋ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​កែប

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប​រៀបចំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ក្រោម​ការដឹកនាំ​ដោយ លោក សោម ពិសិដ្ឋ អភិបាល នៃ​គណ​: អភិបាលខេត្ត​កែប និង​មាន​ការអញ្ជើញ​ចូលរួម​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។​

​កិច្ចប្រជុំ​នេះ មាន​គោលបំណង ដើម្បី​ពិនិត្យ ពិភាក្សា​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ពី​ការ​បែងចែក​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ​ជូន​គណៈ​អភិបាលខេត្ត ដើម្បី​យក​ស្នើសុំ​ទៅ​ក្រសួង​មហាផ្ទៃ​ផ្តល់​អនុ​លោក​ភាព​ក្នុង​ការបន្ត​។

​ពិនិត្យ ពិភាក្សា​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​កែសម្រួល និង​តែងតាំង​សមាសភាព​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក និង​លេខាធិការដ្ឋាន​ក្រុមការងារ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ ក៏​មាន​ការផ្សព្វផ្សាយ​លិខិត​របស់ ក្រសួង មហាផ្ទៃ ស្តីពី
​ភាពមិនប្រក្រតី របស់​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ សង្កាត់​មួយចំនួន​ក្នុង​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ផងដែរ ។​

​ក្នុង​កិច្ចប្រជុំ លោក សោម ពិសិដ្ឋ អភិបាលខេត្ត បាន​លើកយក​បញ្ហា​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការងារ​ការពារ​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការ កែ លម្អ សោភណភាព គម្រោង អភិវឌ្ឍ នានា ដូច​ជា​ដែនដី នគរ រូបនីយកម្ម សំណង់ អនាម័យ បរិស្ថាន បង្ការ ទប់ស្កាត់ បទល្មើស ធនធានធម្មជាតិ ដើម្បី​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang»ា | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com