ទាន់ហេតុការណ៍
សម្តេច​តេជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​រៀបចំ​ពិធីរាប់បាត្រ​ក្នុង​កិច្ច​បង្ហើយ​បុណ្យ​គម្រប់​១០០​ថ្ងៃ ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី​ - ពិធី​បិទ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​បទបញ្ជា​លេខ ០១ បប របស់​រាជដ្ឋាភិបាល​កម្ពុជា ស្ដីពី​ការអនុវត្ត​ផែនការ​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅ​តាម​មុខសញ្ញា​សម្រាប់​ឆ្នាំ​២០២០-២០២៤ - ពលរដ្ឋ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ កុំឲ្យ​ឆ្លង​រាលដាល​ក្នុងសហគមន៍ - ឯកឧត្តម អ៊ុន ចាន់​ដា ចុះ​ពិនិត្យ បញ្ហា​វិវាទ​ដី តំបន់​មេទឹក​ក្នុងស្រុក​បាធាយ និង​កំណត់​នីតិវិធី​ឈ្នះ​ឈ្នះ​ដើម្បី​ដោះស្រាយ​ - ​អាជ្ញាធរ​និង​ជំនាញ​ត្រូវ​ឆ្លើយតប​ជា​បន្ទាន់​រាល់​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ទាក់ទង​ផ្លូវ និង​ស្ពាន ដែល​ពិបាក​ធ្វើ​ដំណើរ​ - ឯកឧត្តម វេង សាខុន អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​ពលរដ្ធ​និង​នាំយក​កូន​ឈើហូប​ផ្លែ​(​ដូង ខ្មុរ មាន ឬ​ស្សី ស្វាយ​ត្របែក និង​ស្តៅ​)​ពូជ មាន់​និង​ចំណី​មាន់មក​ចែក​ជូន​ប្រជា​ពលរដ្ធ​ចំនួន​២០០​គ្រួសារ​ក្នុង​ស្រុក​តា​លោ សែន​ជ័យ​ - ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ដឹកនាំ​ប្រតិភូ​រដ្ធបាលខេត្ត ជួបប្រជុំ​ជាមួយ​ប្រតិភូ​គណ​:​កម្មា​ការទី​៧ នៃ​ព្រឹទ្ធសភា​ - ជនសង្ស័យ​០៨​នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រុក​ឈូក​បង្ក្រាប​ - ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​គោក​រកា តម្លៃ​៦​ម៉ឺន​ដុល្លារ នឹង​សម្ពោធ​ឲ្យប្រើ​ប្រាស់​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ា សុជាតិ​វង្ស សមាជិក​គណៈកម្មការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មការ​បក្ស​រាជធានី​ភ្នំពេញ​ - ​ពលរដ្ឋ​ក្រីក្រ​ឃុំ​ស្វាយ​ទង​ខាងត្បូង ស្រុក​កំពង់ត្រាច​ទទួលបាន​ប័ណ្ណ​សមធម៌​ពី​រាជរដ្ឋាភិបាល​
0

រដ្ឋបាល​ខេត្ត​បាត់ដំបង​រៀបចំ​ប្រកាស​ចូល​កាន់តំណែង​អភិបាលរង​និង​នាយក​រដ្ឋបាល​ថ្មី​.!

រដ្ឋបាល​ខេត្ត​បាត់ដំបង​រៀបចំ​ប្រកាស​ចូល​កាន់តំណែង​អភិបាលរង​និង​នាយក​រដ្ឋបាល​ថ្មី​.!

(​បាត់ដំបង​) ៖​នៅ​សាលប្រជុំ​អាគា​E រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលរង​ខេត្ត​បាត់ដំបង និង​នាយក​រដ្ឋបាលខេត្ត​ថ្មី ក្រោម​វត្តមាន​លោក ឡាំ ជា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​តំណាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​មាន​ការចូលរួម​ពី​ឯកឧត្តម ងួន រ​តន​: អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា ខេត្ត​បាត់ដំបង មេបញ្ជាការ​យោធភូមិភាគ​ទី​៥ មេបញ្ជាការ​កងរាជអាវុធហត្ថ លោកស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​ប្រតិបត្តិកា​រ​សឹក​រង បាត់ដំបង​អភិបាលក្រុង ស្រុក តំណាង​សាលាដំបូង​ខេត្ត​ថ្នាក់​ដឹកនាំ​មន្ទីរ អង្គភាព​នានា​ជា​វិញ​ខេត្ត មន្ត្រីរាជការ​សាលាខេត្ត មេឃុំ​ចៅសង្កាត់​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ក្នុង​ពិធី​កាន់តំណែង​និង​ផ្ទេរ​តំណែង​នាពេលនេះ​គឺ​លោក ឆាយ ម៉ា​ទី​ណាល់ ជា​អតីត​នាយក​រដ្ឋបាល​ខេត្ត​បាត់ដំបង ត្រូវបានតែងតាំង​មក​កាន់ដំណែង​ជា​អភិបាលរង​ខេត្ត​បាត់ដំបង​ជំនួស​អោយ​លោក ហឿង សុគន្ធ អភិបាល​នៃ​គណ​អភិបាលរង​ខេត្ត​បាត់ដំបង​ត្រូវបាន​ចូលនិវត្តន៍ ។​
​ចំណែក​តំណែង​នាយក​រដ្ឋបាល​ខេត្ត​គឺ​ត្រូវ​ផ្ទេរដំណែង​តែងតាំង​អោយ​លោក មូល ធន ដែល​ជា​នាយក​រដ្ឋបាល​រង​មក​ជា​នាយក​រដ្ឋបាល​ថ្មី​ជំនួស​លោក ឆាយ ម៉ា​ទី​ណាល់ វិញ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក ឡាំ ជា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​តំណាង​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឲ្យ​រដ្ឋបាល​ខេត្ត និង​ថ្នាក់​មូលដ្ឋាន​ត្រូវអនុវត្ត​តាម​ថ្នាក់​លើ​ដាក់ចុះ​ស្តីអំពី​ការចុះពិនិត្យ​ស្រង់​ស្ថិតិ​និង​ផ្តល់​ប័ណ្ណ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ឲ្យចំ​គោលដៅ​ឲ្យបាន​ល្អ​ជាសវាង​មាន​បញ្ហា​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ហើយ​លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​គណ​:​អភិបាលខេត្ត ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អ ពិសេស​អាជ្ញាធរ មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ត្រូវ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​នានា​ក្នុង​ខេត្ត  ពិសេស​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុ​វត្តិ និង​ជួយ​ទប់ស្កាត់​បង្ការ​ការពារ​នូវ​ជំងឺ​កូវី​ដ​១៩​បន្ត​ព្រមទាំង​ណែនាំ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​អោយ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដើម្បី​កាត់បន្ថយ​អត្រា​ការស្លាប់​និង​រងរបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៍ហើយ​ការផ្តល់​ថវិកា​ជា​សាច់ប្រាក់​ដល់​ជនក្រីក្រ​ដោយសារ​ជម្ងឺ​កូវី​ដ​-១៩​កន្លង​មក​ឲ្យមាន​តម្លាភាព និង​យុត្តិធម៌​ផង​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ xxx xxx xxx ឬ តាម Whatsapp : xxx xxx xxx | Telegram : xxx xxx xxx ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang»ា | ទូរស័ព្ទ៖ xxx xxx xxx | អ៊ីម៉ែល៖ mailtobot@gmail.com

សហការផ្តល់ព័ត៌មាន៖ xxx xxx xxx | អ៊ីម៉ែល ៖ mailtobot@gmail.com