ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ក្រសួង​ព័ត៌មាន​រៀបចំ​សិក្ខាសាលា​តម្រង់ទិស ដើម្បី​រៀបចំ​ស្តង់ដារ​ប្រតិបត្តិ​រួម​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា - បទ​យកការណ៍ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ - ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ចំនួន​១៤​នាក់​បក​ស្បង់​ចីវរ​ភ្លាមៗ​ក្រោយ​បន្លំ​ធ្វើ​ជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​ - ​ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​បិទ​កម្ម​វី​ធី​សង្ក្រាន្ត​អូររាំងឪ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្មវិធី​សង្ក្រាន «​ស្រុក​អូ​រាំង​ឪ​» - ​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​! - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ ក្រោម​អធិបតីភាព ឯកឧត្តម នៃ និយម ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កណ្តាល
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​មកដល់​ប្រទេស​កម្ពុជា​វិញ​ប្រកបដោយ​សុវត្ថិភាព​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​មកដល់​ប្រទេស​កម្ពុជា​វិញ​ប្រកបដោយ​សុវត្ថិភាព​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​រសៀល ថ្ងៃ​២៨ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​គណ​:​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ធ្វើ​ដំណើរ​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ហើយ បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៧ នៅ​សហរដ្ឋអាមេរិក​,​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា និង​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់​ជាតិ​របស់ ឯកឧត្តម អាបេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​២៨ ខែ​កញ្ញា ឆ្នាំ​២០២២​។​

​ជា​លទ្ធផល នៃ​បេសកកម្ម​នៅ​ក្រៅប្រទេស​របស់ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី រយៈពេល​ពេញ​មួយ​សប្តាហ៍​កន្លងទៅ​នេះ គឺ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​យ៉ាង​ត្រចះត្រចង់​សម្រាប់​ជាតិ​មាតុភូមិ​។ ក្នុងនោះ ទាក់ទង​ទៅនឹង​សម័យប្រជុំ​លើក​ទី​៧៧ នៃ​កិច្ច​ពិភាក្សា​ទូទៅ របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ធ្វើ​សេចក្តីថ្លែងការណ៍​ជាតិ​របស់​កម្ពុជា នៅ​ក្នុង​កិច្ចពិភាក្សា​ទូទៅ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ បទ​អន្តរាគមន៍​នេះ បាន​ផ្តោត​លើ​តួនាទី​ស្ថាបនា​របស់​កម្ពុជា​ក្នុង​ការគាំទ្រ​ពហុភាគី​និយម​ផ្អែកលើ​គោលការណ៍​ច្បាប់ ការ​រួម​សហការ​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ការគំរាមកំហែង ផ្នែក​សន្តិសុខ​ជា​សកល​ដែល​កំពុង​បន្ត​កើតមាន ការប្រែប្រួល​អាកាសធាតុ ការពង្រឹង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី គោលនយោបាយ​ឌីជីថល​និង​សេដ្ឋកិច្ច​បៃតង ព្រមទាំង​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា និង​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុ​ជា​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ និង​ការរក្សាបាន​នូវ​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច​-​សង្គម​យូរអង្វែង​។​

​ក្នុង​អំឡុងពេល​ស្នាក់នៅ​ទីក្រុង​ញូវយ៉ក សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជួប​ជា​បន្តបន្ទាប់​គ្នា ជាមួយ​ថ្នាក់ដឹកនាំ​អង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​អឺរ៉ុប និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើន​ទៀត​ផង​ដែរ​។​

​សម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​គុយបា សម្ដេច​តេជោ បាន​ទទួល​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​គុយបា​សំខាន់ៗ​ដូចជា ឯកឧត្តម​ប្រធានាធិបតី​គុយបា ប្រធានរដ្ឋសភា​គុយបា និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើន​ទៀត រួម​ទាំង​ការចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ចំនួន​០៣​ផងដែរ សម្រាប់​បម្រើ​ប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំង​ពីរ និង​ពង្រឹង​កិច្ចសហប្រតិបត្តិកា​រនា​ពេល​ខាង​មុខ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។

​សម្រាប់​កម្មវិធី​ចុងក្រោយ​សម្ដេច​តេជោ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​ថ្នាក់​ជាតិ​របស់ ឯកឧត្តម ស៊ីន​ហ្សូ អាបេ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដែល​បាន​ទទួលមរណភាព​កាលពី​ពេល​ថ្មីៗ​កន្លងទៅនេះ​។ ជាមួយគ្នា​នោះ​សម្ដេច​តេជោក៏បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​សំខាន់ៗ​ជាច្រើន​ទៀត​របស់​ប្រទេស​ជប៉ុន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល