ទាន់ហេតុការណ៍
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ - បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​ពន្ធនាគារ ក្រោម​បទ​កាត់​រូបរាង​ឈូសឆាយ​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅ​ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​. - កាន់​ប្លែក បែកធ្លាយ ក្រុមការងារ​ចុះ​ជួយ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី បែរជា​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​សមាជិក​បក្ស​នៅ ភូមិ ត្រពាំង​ឈូក ឃុំ​ឃឹម ស្រុក​ស្នួល ទៅវិញ តើ​មាន​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អនុញ្ញាឱ្យ​សមាគមយុវជ​ន​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាជន​កម្ពុជា (YAEP) ចូលជួប​សម្តែង​ការគួរសម និង​ទទួល​ស្តាប់​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ - រថយន្ត​សាំ​យ៉ុង​កែច្នៃ​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ធា ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​កម្លាំង​បរិស្ថាន​ - ​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​នី តំណាង​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​យុវជន អន ផានិត ដែល​ប្រឡង​ជាប់​និទ្ទេស A នៅ​ខេត្ត​កំពត​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​រដ្ឋធានី​វៀង​ចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ដើម្បី​ត្រៀម​រៀបចំ​ដាំ​ដុះ ស្តារ​ព្រៃឈើ​ឡើង​វិញ​នៅ​រដូវវស្សា​
0

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២០ របស់​គណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា នៅ​ខេត្ត​កែប​

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២០ របស់​គណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា នៅ​ខេត្ត​កែប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កែប បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​ឆ្នាំ​២០២០ របស់​គណៈកម្មកា​រស​មាគ​ម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រុម​ចលនា​ស្ត្រី​ខេត្ត​កែប ក្រោម​អធិបតីភាព លោកស្រី មាន សំអាន ប្រធាន​គណៈកម្មការ​ទី​៨ ព្រឹទ្ធភា ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា ប្រធាន​គណៈ​ចលនា​ស្ត្រី និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​។​

​កិច្ចប្រជុំ​នេះ ក៏​ស្ថិត​ក្រោម​វត្តមាន លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក សំ សារី​ន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក លោកស្រី ជា​អភិបាលរង​ខេត្ត ព្រមទាំង​អស់លោក ជា​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​អង្គភាព​ទូទាំង​ខេត្ត កម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​មន្ត្រីរាជការ​ចំណុះ​សាលាខេត្ត​កែប​ទាំងមូល​។​

​យោងតាម​របាយការណ៍​របស់​លោកស្រី អ៊ុល ភារុណ បានឱ្យដឹងថា សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កែប និង​ក្រុម​ចលនា​ស្ត្រី​គ្រប់​លំដាប់​ថ្នាក់​បាន​ប្រមូលផ្តុំ​កម្លាំង​ធនធាន ថវិកា និង​សម្ភារៈ មធ្យោបាយ ដើម្បី​ធ្វើ​ការងារ​បក្ស ការងារ​សង្គម ការងារ​អភិវឌ្ឍន៍​សហគមន៍​នៅ​មុខសញ្ញា​ដែល​ត្រូវ​ទទួលខុសត្រូវ ដោយ​មិន​ខ្លាច​ការលំបាក​នឿយហត់​ដោយ​បាន​រួមចំណែក​ក្នុង​ការអភិវឌ្ឍន៍​ខេត្ត បាន​ជះ​ឥទ្ធិពល​ដល់​ភ្ញៀវ​ទេសចរណ៍​ឱ្យ​ចូល​មក​សម្រាក លំហែ កំសាន្ត​កាន់តែ​ច្រើនឡើង ដែល​បាន​បង្កើន​មុខរបរ បង្កើន​ប្រាក់ចំណូល រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​ក្នុង​ខេត្ត ពី​១៤,៣៧%​ក្នុង​ឆ្នាំ​២០១៥ មក​ត្រឹម​៤,៤៣% ក្នុង​ឆ្នាំ​២០១៩​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត សមាជិក​គណៈ​ក​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កែប បាន​មានប្រសាសន៍ថា ក្រោម​ម្លប់​នៃ​សុខសន្តិភាព ផ្តើមចេញ​ពី​ថ្ងៃ​ជ័យជម្នះ ៧​មករា និង​គោលនយោបាយ ឈ្នះ​!​ឈ្នះ​! របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋបាល​ខេត្ត​បាននិងកំពុង​យកចិត្តទុកដាក់​ក្នុង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ស្របតាម​កម្មវិធី​នយោបាយ​និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដោយ​រដ្ឋបាល​ខេត្ត​បាន​បន្ត​ខិតខំ​កសាង ស្តារ និង​ជួសជុល​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​រួមមាន​៖ ផ្លូវ​អ៊ុត​ក្រាល​កៅស៊ូ AC,DBST ផ្លូវ​ប្រប​មាត់សមុទ្រ ការពង្រីក​ផ្លូវជាតិ​លេខ​៣៣​អា ផ្លូវលំ​ដីស ផ្លូវ​ក្រាល​ក្រួស​ក្រហម និង​ចាក់​ខ្សាច់​បន្ថែម​ថ្មី​នៅ​ឆ្នេរ​លេង​ទឹក ការរៀបចំ​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង ការធ្វើ​អាង​ប្រព្រឹត្តិកម្ម​ចម្រោះ​ទឹក​កខ្វក់​នៅ​ឆ្នេរ​លេង​ទឹក និង​នៅ​ផ្សារ​ក្តាម ព្រម​ជាមួយ​ទីលាន​ចាក់​សំរាម​(​គម្រោង​(ADB) ការរៀបចំ​សួនច្បារ​សាធារណៈ ដាក់​បង្គោល​ភ្លើង​បំភ្លឺ​តាម​តាម​ដងផ្លូវ​៣៣​អា ដឹកនាំ​បំផុស​អនាម័យ សម្អាត​បរិស្ថាន លើកកម្ពស់​សោភ័ណភាព​សាធារណៈ ដើម្បី​ធ្វើឱ្យ​ខេត្ត​មាន​ភាព​ស្អាត និង​ស្រស់បំព្រង​គ្រប់​រដូវ​កាល​។​

​ក្នុងឱកាស​នោះ​ដែរ លោកស្រី មាន សំអាន ប្រធាន​គណៈកម្មការ​ទី​៨ នៃ​ព្រឹទ្ធភា ក៏​បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​រដ្ឋបាល​ខេត្ត​កែប ពិសេស​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ គ្រប់​មន្ទីរ​អង្គភាព ដែល​ជានិច្ចកាល​បាន​ចូលរួម​សហការ​គ្នា​ជា​ធ្លុង​មួយ អនុវត្ត​ការងារ​បាន​ល្អប្រសើរ​។​ជាមួយគ្នានេះ លោកស្រី​ក៏​បាន​ជំរុញ​ដល់​ក្រុម​ចលនា​ស្ត្រី​នៅ​ខេត្ត​កែប ត្រូវ​ខិតខំ​ពុះពារ​ដើម្បី​បន្ត​អនុវត្ត​ការងារ​នៅ​ឆ្នាំ​ខាង​មុខ​ជា​បន្តបន្ទាប់​ទៀត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល