ទាន់ហេតុការណ៍
ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​កំពុងតែ​បាន​មេខ្យល់​ជម្លៀស​ឆ្លងដែន​ដោយ​ខុសច្បាប់​ស្ទើរតែ​រាល់ថ្ងៃ ហាក់បីដូចជា​មិន​មាន​ការរំខាន​ដល់​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាល់តែសោះ​.. - ឯកឧត្តម សុខ ចាន់​ភក្ដី អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន និង​សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​លើក​ទី​០២ ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ត្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ - បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​ពន្ធនាគារ ក្រោម​បទ​កាត់​រូបរាង​ឈូសឆាយ​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅ​ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​. - កាន់​ប្លែក បែកធ្លាយ ក្រុមការងារ​ចុះ​ជួយ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី បែរជា​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​សមាជិក​បក្ស​នៅ ភូមិ ត្រពាំង​ឈូក ឃុំ​ឃឹម ស្រុក​ស្នួល ទៅវិញ តើ​មាន​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អនុញ្ញាឱ្យ​សមាគមយុវជ​ន​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាជន​កម្ពុជា (YAEP) ចូលជួប​សម្តែង​ការគួរសម និង​ទទួល​ស្តាប់​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ - រថយន្ត​សាំ​យ៉ុង​កែច្នៃ​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ធា ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​កម្លាំង​បរិស្ថាន​ - ​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​នី តំណាង​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​យុវជន អន ផានិត ដែល​ប្រឡង​ជាប់​និទ្ទេស A នៅ​ខេត្ត​កំពត​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​រដ្ឋធានី​វៀង​ចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន សហការ​ជាមួយ​មន្ទីរ​បរិស្ថាន រៀបចំ​ទិវា អនាម័យ សម្អាត​បរិស្ថាន នៅ​ខេត្ត​កែប​

ក្រុមហ៊ុន  ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន សហការ​ជាមួយ​មន្ទីរ​បរិស្ថាន រៀបចំ​ទិវា អនាម័យ សម្អាត​បរិស្ថាន នៅ​ខេត្ត​កែប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ផលិត ស៊ីម៉ង ត៍ អូ​ដ្ឋ បានរួម សហការ ជាមួយ មន្ទីរ បរិស្ថាន ខេត្ត​កែប​ក្នុងការ រៀបចំ និង គាំទ្រ​ព្រឹត្តិការណ៍ “​ទិវា​សម្អាត​បរិស្ថាន ៖Cleaning-UpDay ” នៅតាម​ដងផ្លូវ​សាធារណៈ និង​តាម​មាត់​ឆ្នេរ​កែប ដោយ​ទិវា​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ ទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ ក្រោម ទិស​ស្លោក “​តោះ យើង​នាំគ្នា​សម្អាត ! ព្រោះនេះ ជា បញ្ហា​ទៅ​ថ្ងៃក្រោយ​” ក្រោម​ការអញ្ជើញ​ចូលរួម ពី​លោក អ៊ិន សៅ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប លោក Nicolas George នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​សុ​ី សុ​ី​មេន និង​លោក វិន សុ​វង្ស អភិបាលរង​ក្រុងកែប​។​

​ទិវា​សម្អាត​បរិស្ថាន​នេះ​បាន​ផ្តោត​សំខាន់ លើ ការ ប្រមូល សំរាម​ប្លា​ស្ទិក ចេញ ពី​ឆ្នេរ ខ្សាច់ តាម​សួនច្បារ​សាធារណៈ និង កន្លែង កំសាន្ត​នានា នៃ​ទីប្រជុំជន​ឆ្នេរ​កែប ដោយ​បាន​ប្រព្រឹត្តទៅ​ចាប់​ពី​មជ្ឈមណ្ឌល​ឆ្នេរ​កែប ឆ្លងកាត់​មុខ​សួនច្បារ​សាលាខេត្ត​កែប រហូត​ដល់​មាត់​ឆ្នេរ លេង​ទឹក ដោយ មាន​ការចូលរួម​ពី​សំណាក់​មន្ត្រីរាជការ បុគ្គលិក​ក្រុមហ៊ុន​ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន និង យុវជន ចូលរួម ប្រមាណ ១៥០​នាក់​។

​ព្រឹត្តិការណ៍​នេះ​មាន​គោល បំណង ចម្បង​គឺ​បំផុស​ស្មារតី ស្រឡាញ់ ថែរក្សា និង ការពារ​បរិស្ថាន ស្អាត មិន​ត្រឹមតែ​សម្រាប់ អ្នកចូលរួម​ដែល​ភាគច្រើន ជា​យុវជន កំពុង បម្រើ ការងារ ក្នុង អង្គភាព រដ្ឋ និង ក្រុមហ៊ុន ប៉ុណ្ណោះ ទេ ថែម ទាំង ជា​សារ​សម្រាប់ ដាស់​អារម្មណ៍​ដល់​សាធារណៈជន ទូទៅ ជាពិសេស ភ្ញៀវទេសចរ ជាតិ​និង អន្តរជាតិ ឱ្យ​បាន​ឃើញ ព្រឹត្តិការណ៍​នេះ ដោយ ផ្ទាល់ ឬ តាម​បណ្តាញ ប្រព័ន្ធ​ផ្សព្វផ្សាយ នានា ដើម្បី​ឱ្យ​ពួកគាត់​ចេះ ស្រឡាញ់ ថែរក្សា និង ការ ពារ បរិស្ថាន ជាពិសេស បំផុត​នោះ គឺ​ការ វេច​ខ្ចប់ និង​ការ ទុកដាក់ កាក​សំណល់ ឱ្យបាន​ត្រឹមត្រូវ​។

​លោក អ៊ិន សៅ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កែប​បាន​លើកឡើង​ថា សំណល់​ប្លា​ស្ទិក​បាននិងកំពុង​ក្លា យ ជា​ក្តី កង្វល់ មិន ត្រឹម​តែ​នៅក្នុង ប្រទេស កម្ពុជា ប៉ុណ្ណោះ ទេ ប៉ុន្តែ វា ជា​ក្តី​កង្វល់​របស់​ពិភព លោក​ទាំងមូល ហើយ​អ្វី ដែល អាច ធ្វើ ឱ្យ​ប្រសើរ​ឡើង គឺ ផ្តើម ចេញ ពី​ខ្លួន យើង ម្នាក់ ៗ​ចេះ ស្រឡាញ់ បរិស្ថាន ចេះ​សម្អាត ចេះ វេច​ខ្ចប់ ទុកដាក់ និង​សំខាន់​បំផុត​នោះ​គឺ ការកាត់បន្ថយ ការប្រើប្រាស់ ប្លា​ស្ទិក ឱ្យ​កាន់តែ តិច ទើប ធ្វើឱ្យ​បរិស្ថាន ក្នុង​តំបន់​របស់​យើង​កាន់តែ​មាន​ភាពប្រសើរ ឡើង​។

​ជាមួយ​នេះ​តំណាង​ក្រុមហ៊ុន ជីប ម៉ុង អ៊ិន​ស៊ី ស៊ី​មេន បានបញ្ជាក់​ថា កន្លងមក​ក្រុមហ៊ុន ជីប ម៉ុង តែ ង​តែ គិត គូរ ដល់ ការ កាត់បន្ថយ សំណល់ រឹង​ឬ​សំណល់​រោងចក្រ ដែល​ជា​ផ្នែក មួយ នាំ ឱ្យ​ប៉ះពាល់ ដល់​បរិស្ថាន តាមរយៈ ការវិនិយោគ រោងចក្រ ដុត​កម្ទេច​សំណល់ ឧស្សាហកម្ម តម្លៃ ៤​លាន​ដុល្លារ និង មាន​សមត្ថភាព ដុត​កម្ទេច​សំណល់​ប្រមាណ ៧០០០​តោន ក្នុង ១​ខែ ព្រមទាំង​បាន​សម្ពោធ ដាក់ ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាល ពី​ថ្ងៃ​ទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅ ក្រោម វត្តមាន របស់ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ។

​គួរកត់សម្គាល់​ថា​៖ តាម ការ ស្រាវជ្រាវ លើក ទី​១ របស់ អង្គ ការ Fauna & Flora International (FFI) នា​ឆ្នាំ ២០១៩ កន្លងទៅ នេះ បាន រកឃើញ ថា ជា​មធ្យម ក្នុង ១​ថ្ងៃ ប្រជាជន កម្ពុជា នៅតាម​តំបន់ឆ្នេរ ប្រើប្រាស់ ថង់ប្លាស្ទិក ជា​មធ្យម ចំនួន ១២ ក្នុង ១​គ្រួសារ ។ ម្លោះ​ហើយ​នៅពេល ដែល អ្នក ប្រើប្រាស់ ប្លា​ស្ទិក កាន់តែច្រើន អ្នក នឹង កាន់តែ ទទួល ផល ប៉ះពាល់ ដល់ អ្នក ប្រើប្រាស់​វិញ កានតែ អាក្រក់ ដែរ​។

​ដោយ ឡែក ប្រជាជន នៅ​ទីក្រុង​ភ្នំពេញ ប្រើប្រាស់​ថង់ប្លាស្ទិក ប្រមាណ ១០​លាន​ថង់ ក្នុង​មួយ ថ្ងៃ​ដែល​ស្មើ នឹង​២/៣ នៃ ចំនួន ប្រជាជន កម្ពុជា ។ ការ ប្រើប្រាស់ យ៉ាងច្រើន និង​ការ ខ្វះ ការ ទុកដាក់ ឱ្យបាន​ត្រឹមត្រូវ ជា ក្តីកង្វល់ កាន់តែ​ខ្លាំង​ឡើងៗ ដល់ បរិស្ថាន ពិសេស​នាំ​ផលប៉ះពាល់​ដល់​សុខភាព និង​សុខ​មល​ភាព នៃ​ការរស់នៅ​របស់​យើង​គ្រប់គ្នា​។ ថង់ប្លាស្ទិក អាច ត្រូវ ការ ពេល ពី ១០​ទៅ ២០​ឆ្នាំ ដើម្បី ពុក ផុយ ចំណែកឯ​ប្រអ ប់ ស្នោ​ខ្ចប់​អាហារ វិញ អាច ត្រូវ ការ ច្រើន​ឆ្នាំ​ជាង​នេះ​រាប់សិប​ដង ដើម្បី រលាយ ហើយ​មួយ ចំនួន ទៀត​មិន រលាយ ទៀត ផង ។ ប្លា​ស្ទិក ទាំង នេះ ជា ប្រភព ចម្បង​នៃ ការបំពុល ទឹក ដី និង ខ្យល់​។

​មាន​សំណួរ ជាច្រើន តែង តែ​ចោទ សួរ ថា តើ​មូល ហេតុអ្វី បានជា​យើង ត្រូវ ខ្វល់ ខ្វា​យ អំពី ប្លា​ស្ទឹក ? ប្លា​ស្ទិក បំពុល បរិស្ថាន យ៉ាងខ្លាំង រួម មាន ៖ ខ្យល់ ទឹក និង​ដី សំរាម ប្លា​ស្ទិក អាច សម្លាប់ ជីវិត សត្វ លើ​គោ ក និង ក្នុង​ទឹក ជាពិសេស សត្វ​សមុទ្រ ។​ប្លា​ស្ទិក បង្ក ផល ប៉ះពាល់ យ៉ាងខ្លាំង ដល់ សុខ ភាព​មនុស្ស ការចំណាយ ថវិកា ច្រើន ក្នុងការ សម្អាត ប្លា​ស្ទិក ។ ប្លា​ស្ទិក មួយ ចំនួន មិ ន ងាយ រលួយ និង​មិន​អាច កែច្នៃ ឡើងវិញ បាន​នោះ​ទេ ថែម​ទាំង​បង្ក​ផលប៉ះពាល់ ដល់​សេដ្ឋកិច្ច ជាតិ ជាខ្លាំង នៅពេលដែល ទឹក ដី និង ខ្យល់ ត្រូវ បាន​បំពុល ដោយ ប្លា​ស្ទិក នោះ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល