សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងឱកាសចូលរួមជាអធិបតីក្នុងពិធីសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០នៅព្រឹកថ្ងៃព្រហស្បតិ៍បានថ្លែងថាក្រសួងបានប្រឹងប្រែងសង់ពន្ធនាគារបន្ថែមដែរ។ ក៏ប៉ុន្តែសង់មិនទាន់នោះទេដោយសារជនសង្ស័យទាក់ទងទៅនឹងគ្រឿងញៀនដែលសមត្ថកិច្ចចាប់ក្នុងមួយថ្ងៃៗរាប់សិបនាក់។
សម្តេចស ខេងបញ្ជាក់ថាក្រសួងមហាផ្ទៃបានសាងសង់និងជួសជុលពន្ធនាគារនៅទូទាំងប្រទេសបានយ៉ាងច្រើនតែនៅតែមិនគ្រប់គ្រាន់។ ប្រឈមនឹងបញ្ហានេះ សម្តេចឲ្យដឹងថា ក្រសួងកំពុងរិះរកវិធីសាស្ត្រផ្សេងៗ ដើម្បីសម្រួលដល់ការកកណែនអ្នកទោស នៅក្នុងពន្ធនាគារដូចជាការលើកលែងទោសទណ្ឌិតដែលមិនមែនគ្រឿងញៀនបន្ទាប់ពីការកាត់ទោសហើយ៕
ដោយ ៖ សហការី