ទាន់ហេតុការណ៍
- បទ​យកការណ៍ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ - ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ចំនួន​១៤​នាក់​បក​ស្បង់​ចីវរ​ភ្លាមៗ​ក្រោយ​បន្លំ​ធ្វើ​ជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​ - ​ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​បិទ​កម្ម​វី​ធី​សង្ក្រាន្ត​អូររាំងឪ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្មវិធី​សង្ក្រាន «​ស្រុក​អូ​រាំង​ឪ​» - ​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​! - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ ក្រោម​អធិបតីភាព ឯកឧត្តម នៃ និយម ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កណ្តាល - ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​ក្នុង​លោក សូម​ជួយ​ថែរក្សា ប្រោស​ព្រំ​សព្វ​សាធុការ​ពរជ័យ សិរី​មង្គល វិបុល​សុខ មហាប្រសើរ ជូន​ដល់​ថ្នាក់​ដឹក​គ្រប់រូប ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ - អគ្គីភ័យ​បាន​ឆាបឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុង​ប៉ោយប៉ែ​ត​ចំនួន​ជាង​១០​គ្រួសារ​!!!
0

​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត ៥​ធ្នូ ២០១៩ ក្រោម​ប្រធានបទ «​ស្ម័គ្រចិត្ត​ដើម្បី​អនាគត​ប្រកបដោយ​បរិយាប័​ន្ន​» នៅ​ស្រុក​ជុំ​គី​រី​

​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត ៥​ធ្នូ ២០១៩ ក្រោម​ប្រធានបទ «​ស្ម័គ្រចិត្ត​ដើម្បី​អនាគត​ប្រកបដោយ​បរិយាប័​ន្ន​» នៅ​ស្រុក​ជុំ​គី​រី​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ចន្ទ ១២​កេ​ី​ត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ ២០២០ សាខា កាកបាទក្រហមកម្ពុជា ខេត្ត​កំពត បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​អ្នក ស្ម័គ្រចិត្ត ៥​ធ្នូ ២០១៩ ក្រោម​ប្រធានបទ «​ស្ម័គ្រចិត្ត​ដើម្បី​អនាគត​ប្រកបដោយ​បរិយាប័​ន្ន​» ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា និង​ថ្នាក់ដឹកនាំ មន្ត្រី សាខា ក​ក្រក ខេត្ត​កំពត អនុសាខា ក​ក្រក ស្រុក​ជុំ​គី​រី អ្នកស្ម័គ្រចិត្ត និង​យុវជន ក​ក្រក សរុប​ប្រមាណ ១៩៧​នាក់​។

​ក្នុងឱកាស​នោះ លោកស្រី លាង ហៃ ជាវ​តា​យ​អនុប្រធាន​អចិន្ត្រៃយ៍ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ នឹករលឹក ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កម្លាំង​ឈាន​មុខ​របស់ អ្នកស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន បរិច្ចាគ ធនធាន ពេលវេលា កម្លាំងកាយ​-​ចិត្ត​ចេញពី​បេះដូង​មនុស្សធម៌​សុទ្ធសាធ ក្នុង​ការចូលរួមចំណែក​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត នៅក្នុង​សហគមន៍ និង​នៅតាម​គ្រឹះស្ថាន​សិក្សា​នានា ។​

​ជាមួយគ្នានេះ លោកស្រី ក៏​បាន​គូសបញ្ជាក់​ពី គុណ​តម្លៃ​នៃ​ការងារ​ស្ម័គ្រចិត្ត ហេ​ី​យ​ដែល ទិវា​អន្តរជាតិ នៃ​អ្នកស្ម័គ្រចិត្ត គឺជា​ការលើកកម្ពស់​កា​រ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការងារ​មនុស្សធម៌​របស់​ចលនា​អន្ដរជាតិ​កាកបាទ​ក្រហម និង អឌ្ឍចន្ទ​ក្រហម ដែល​មាន​អ្នកស្ម័គ្រចិត្ត​ជា​ង ១២​លាន​នាក់ ជា​ឆ្អឹងខ្នង​របស់​ចលនា និង​ជា​កម្លាំង​ប្រតិបត្តិ​ករ មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​។ ជាក់ស្តែង កាកបាទក្រហមកម្ពុជា បាន​ពង្រឹង និង​ពង្រីក​កម្លាំង​អ្នកស្ម័គ្រចិត្ត​បាន​រហូត​ដល់​ជាង ៤​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស ដោយឡែក​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក​ពត មាន​អ្នក​ស្ម័គ្រ​សរុប​ប្រមាណ​ចំនួន​១១៤០​នាក់ ដែល​សុទ្ធតែ​ជា​កម្លាំង​មិន​អាច​ខ្វះ​បាន ក្នុង​ការផ្តល់​ក្តីសង្ឃឹម និង​ភាពកក់ក្តៅ​ដល់​អ្នក​ងាយ​រងគ្រោះ​បំផុត បាន​ទាន់ពេលវេលា និង​គ្រប់​ទីកន្លែង​។​

​ដូច្នេះ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកស្ម័គ្រចិត្ត​ដែល​ចូលរួម​ក្នុងឱកាស​នោះ​សាខា កាកបាទក្រហមកម្ពុជា ខេត្ត​កំពត បាន​ផ្ដល់ជូន​នូវ​បណ្ណ​សរសើរ និង​ថវិកា​ម្នាក់ៗ​ចំនួន ២០,០០០​រៀល​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល