ទាន់ហេតុការណ៍
ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​កំពុងតែ​បាន​មេខ្យល់​ជម្លៀស​ឆ្លងដែន​ដោយ​ខុសច្បាប់​ស្ទើរតែ​រាល់ថ្ងៃ ហាក់បីដូចជា​មិន​មាន​ការរំខាន​ដល់​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាល់តែសោះ​.. - ឯកឧត្តម សុខ ចាន់​ភក្ដី អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន និង​សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​លើក​ទី​០២ ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ត្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ - បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​ពន្ធនាគារ ក្រោម​បទ​កាត់​រូបរាង​ឈូសឆាយ​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅ​ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​. - កាន់​ប្លែក បែកធ្លាយ ក្រុមការងារ​ចុះ​ជួយ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី បែរជា​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​សមាជិក​បក្ស​នៅ ភូមិ ត្រពាំង​ឈូក ឃុំ​ឃឹម ស្រុក​ស្នួល ទៅវិញ តើ​មាន​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អនុញ្ញាឱ្យ​សមាគមយុវជ​ន​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាជន​កម្ពុជា (YAEP) ចូលជួប​សម្តែង​ការគួរសម និង​ទទួល​ស្តាប់​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ - រថយន្ត​សាំ​យ៉ុង​កែច្នៃ​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ធា ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​កម្លាំង​បរិស្ថាន​ - ​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​នី តំណាង​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​យុវជន អន ផានិត ដែល​ប្រឡង​ជាប់​និទ្ទេស A នៅ​ខេត្ត​កំពត​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​រដ្ឋធានី​វៀង​ចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​

សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ ២០២២​នេះ នៅ​ទីក្រុង​គូ​ម៉ា​ម៉ូតូ ប្រទេស​ជប៉ុន សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​ឯកឧត្តម Kishida Fumio នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ជប៉ុន ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដី​អំពី​បញ្ហា​ទឹក​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​៤​។​

​ក្នុង​ជំនួប​ពិភាក្សា​ដ៏​មាន​សារសំខាន់​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន គី​ស៊ី​ដា ហ្វូ​មី​អូ បាន​មានប្រសាសន៍​បញ្ជាក់​ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន មាន​ការរីកចំរើន​ឡើង​ជា​បន្តបន្ទាប់ ពិសេស​វិស័យ​សន្តិសុខ និង​លើ​វិស័យ​ការពារ​ជាតិ ជាមួយនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស នៃ​កង​រក្សា សន្តិភាព ក្រោម​ឆ័ត្រ​អង្គការ​សហ​ប្រជាតិ​។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន​ក៏​បាន អរគុណ​ចំពោះ​ប្រទេស​កម្ពុជា ដែល​អនុញ្ញាតិ និង​ទទួល​នាវា​ជើង​ទឹក​របស់​ជប៉ុន​មក​កាន់​កម្ពុជា​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ដែល​ដែល​សកម្មភាព​នេះ ជា​ការរួមចំនែក​ជួយ​ពង្រឹង​ទំនាក់ទំនង​លើ​វិស័យ​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ​។ ឯកឧត្តម គី​ស៊ី​ដា បានប្រកាស​បន្ត​គាំទ្រ​ក្នុង​ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា និង​បន្ត​ការផ្តល់​ជំនួយ​សម្បទាន ក្នុង​ការអភិវឌ្ឍ​កំពង់ផែ​នេះ​ជា​បន្ត​ទៀត​។

​សម្តេច​តេជោ ហ៊ុន សែន សង្ឃឹមថា ជប៉ុន​នឹង​បន្ត​ជួយ​ដល់​កម្ពុជា ក្នុង​កិច្ចសហកា​រលើ​ការ​ប្រពន្ធ័​ស្រោចស្រព និង​ទឹក​ស្អាត​នៅ​ប្រទេស​កម្ពុជា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា កម្ពុជា នឹង​បន្ត​ធ្វើ​ការងា​រលើ​វិស័យ​ការពារ​ជាតិ​ជាមួយ​ប្រទេស​ជប៉ុន​បន្ថែមទៀត សំដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​។ សម្តេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ថា កម្ពុជា នឹង​បន្ត​ស្វាគ​ម​ន៏​នាវា​ជើង​ទឹក​ជប៉ុន មក​ទស្សនកិច្ច និង​ចូល​ចត នៅ​កំពង់ផែ​របស់​កម្ពុជា​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ការអភិវឌ្ឍ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​ខេត្ត​ព្រះសីហនុ នឹង​ជួយ​បង្កើន​ល្បឿន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការជំរុញ​នាំចេញ​ផលិតផល កសិផល​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ និង​ការ​នាំចូល​ពី​ក្រៅប្រទេស ដោយ​មិន​ពឹងផ្អែក​កំពង់ផែ​នៃ​ប្រទេស​នានា​ក្នុង​តំបន់​នោះទេ​។

​នៅក្នុង​ជំនួប​នោះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​នេះ ពី​ដៃគូ​យុទ្ធ សាស្ត្រ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​ជប៉ុន​នៅ​ពេល​ខាងមុខ​នេះ ។ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន គី​ស៊ី​ដា បាន​ទទួល​យកគំនិត​ផ្តួចផ្តើម​របស់​សម្តេច​តឹ​ជោ ក្នុង​តម្លើង​ទំនាក់ទំនង ទ្វេភាគី​នេះ​ផងដែរ​។

​ចំពោះ​សភាព​ការ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ឯកឧត្តម នាយករដ្ឋមន្ត្រី​ជប៉ុន​នៅតែ​បន្ត​កិច្ចសហការ​ជា មួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​បន្ត​គាំទ្រ​កម្ពុជា​ក្នុង​នាម​ប្រធាន​អាស៊ាន ដែល​បាន​ជំរុញ​លើ​ការដោះស្រាយ​កិច្ចការ​នេះ ជាមួយនឹង​ការ​បន្ត​ធ្វើការ​ជាមួយ​គ្នា​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ និង​បញ្ហា​វិបត្តិ​នៅ​អ៊ុយ​ក្រែន​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល