ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​អោយ លោក Pierre Tami (​សែន សិលា​) ចូលជួប​សម្ដែង​ការគួរសម​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​បណ្តុះបណ្តាល និង​ហ្វឹកហ្វឺន នៅ​សាកលវិទ្យាល័យ​ការពារជាតិ​ - ក្រសួង​ព័ត៌មាន​រៀបចំ​សិក្ខាសាលា​តម្រង់ទិស ដើម្បី​រៀបចំ​ស្តង់ដារ​ប្រតិបត្តិ​រួម​សម្រាប់​វិជ្ជាជីវៈ​សារព័ត៌មាន ក្រោម​អធិបតីភាព ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា - បទ​យកការណ៍ ជុំវិញ​ពិធី​សង្ក្រាន្ត​អូររាំងឪ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ - ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ ចំនួន​១៤​នាក់​បក​ស្បង់​ចីវរ​ភ្លាមៗ​ក្រោយ​បន្លំ​ធ្វើ​ជា​ព្រះសង្ឃ ដើរ​បិណ្ឌបាត​ពី​ពុទ្ធបរិស័ទ​ - ​ឯកឧត្ដម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​បិទ​កម្ម​វី​ធី​សង្ក្រាន្ត​អូររាំងឪ​ - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្មវិធី​សង្ក្រាន «​ស្រុក​អូ​រាំង​ឪ​» - ​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រសួង​-​ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ គ្រប់​រាជធានី​-​ខេត្ត និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​ធានាបាន​នូវ​សុវត្ថិភាព បង្កលក្ខណៈ​ដល់​ការកំសាន្ត​សប្បាយ​របស់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ និង ញ៊ាំង​ឱ្យ​ការប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៨ បាន​ប្រព្រឹត្តទៅ​ដោយ​ភាពសប្បាយ​រីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខ​សុវត្ថិភាព របៀបរៀបរយ​ល្អ ប្រកប​ដោយ​មោទកភាព​ជាតិ - កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដោយ​ក្តី​មោទកភាព​! - ​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​គ្រួសារ​អតីតយុទ្ធជន​ក្រីក្រ ក្រោម​អធិបតីភាព ឯកឧត្តម នៃ និយម ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្ត​កណ្តាល
0

ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ នាំយក​អំពូល​ភ្លើង អិល​អ៊ី​ឌី ១០០​អំពូល ផ្តល់ជូន​រដ្ឋបាលខេត្ត​កំពត​

ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ នាំយក​អំពូល​ភ្លើង អិល​អ៊ី​ឌី ១០០​អំពូល ផ្តល់ជូន​រដ្ឋបាលខេត្ត​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​) ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត​បា​ន​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ​ជា​អំពូល​ភ្លើង​ប្រភេទ​អិល​អ៊ីឌី​ចំនួន​១០០ អំពូល​។​

​តំណាង​ឱ្យ​ថា្នក់​ដឹកនាំ និង​រដ្ឋបាល​ខេត្ត នៅ​ចំពោះមុខ​ម្ចាស់​អំណោយ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​បាន​មានប្រសាសន៍ថា នេះ​ជា​ការចូលរួមចំណែក​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ ក្នុង​កិច្ច​អភិវឌ្ឍ​ឱ្យ​រីកចម្រើន​ឆាប់រហ័ស ក៏ដូចជា​ជួយ​បង្កើន​សោភ័ណភាព​ខេត្ត​កំពត​ទាំងមូល​ភ្លឺចិញ្ចាចចិញ្ចែង និង​កាន់តែ​ស្រស់បំព្រង​មួយកម្រិត​ទៀត​។

​ជា​មួ​នឹង​ការថ្លែងអំណរគុណ​ចំពោះ​ម្ចាស់​អំណោយ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា កន្លងមក​ក្រុមហ៊ុន​វា​រី​អគ្គិសនី ធ្លាប់បាន​ផ្តល់​អំពូល​បំភ្លឺ​សាធារណៈ ចំនួន​១០០​សម្រាប់ ម្តង​រួចមកហើយ​។ ចំពោះ​កាយវិការ​ទាំងនោះ​បង្ហាញ​ឱ្យឃើញ​អំពី​កិច្ចសហកា​រវាង​ក្រុមហ៊ុន​វិនិយោគ និង​រដ្ឋបាល​ខេត្ត​កំពត​មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​។​

​ក្នុងឱកាស​នោះ លោក​អគ្គនាយក​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ស៊ី​ណូហាយ​ដ្រូ​(Sinohydro)​កំចាយ ក៏​បាន​សម្តែង​ការជឿជាក់ ហើយ​សម្រាប់​ខេត្ត​កំពត​នា​ឆ្នាំ​២០២០​ខាង​មុខ​ឆ្នាំនេះ នឹង​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ថែម​ទៀត ដែល​លទ្ធផល​ទាំងនេះ​ស្តែង​ចេញ​ពី​ការខិតខំ​របស់​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត​កំពត​ទាំងមូល និង​បាន​សង្ឃឹម​ផងដែរ​ថា ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​អនាគត ខេត្ត​កំពត​នឹងមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ព្រមទាំង​អ្នក​វិនិយោគទុន​មក​រកស៊ី​នៅ​ក្នុង​ខេត្ត​កំពត​កាន់តែ​ច្រើនឡើងៗ​៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល