ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​
0

លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​កំពត​

លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខេត្ត​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ៥​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​មាន​បើក​កិច្ចប្រជុំ​ស្តីពី​លទ្ធផល​ការងារ​របស់​គណៈ​បញ្ជាកា​រ​ឯកភាព​រដ្ឋបាលខេត្ត​កំពត​ប្រចាំ​ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។

​កិច្ចប្រជុំ​នេះ​ស្ថិតក្រោម​អធិបតីភាព លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​លោកស្រី អភិបាលរង​ខេត្ត កងកម្លាំង​គ្រប់​ប្រភេទ លោក លោកស្រី​អភិបាលក្រុង​ស្រុក លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក លោកស្រី​នាយក នាយករង​ទីចាត់ការ ប្រធាន​អនុប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត សរុប​៦៨​នាក់​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​ក៏​បាន​សម្ដែង​ការ លើកទឹកចិត្ត​ដល់​បណ្ដា​គ្រប់​មន្ទីរ អង្គភាព អាជ្ញាធរ​ដែនដី សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ទាំងអស់គ្នា ពិសេស​សកម្មភាព​ការងារ​ចូលរួម​អនុវត្ត ពី​សំណាក់​បណ្ដា​ជំនាញ​ពាក់ព័ន្ធ​និង​អាជ្ញាធរ​ក្រុង ស្រុក​ក្នុង ខេត្ត​នៅក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២ ដែល​រដ្ឋបាល​ខេត្ត​កំពត​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ប្រកបដោយ​ភាពរលូន​នឹង​ទទួលបាន​ជោគជ័យ ដោយ​ក្នុង​នោះ​មាន​ការចូលរួម​កំសាន្ត​សប្បាយ ពី​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មាន​ប្រមាណ​៩០ ម៉ឺន​នាក់​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​នេះ​។​

​លោក ជាវ តា​យ អភិបាល​ខេត្ត​ក៏​បាន​ក្រើនរំលឹក​ផ្ដាំផ្ញើ​ឲ្យមាន​ការខិតខំ​យកចិត្តទុកដាក់ ដោះស្រាយ នឹង​អនុវត្ត​ឱ្យបាន​ប្រសើរ​ទាំងអស់គ្នា ដោយ​រួម​សហការ​គ្នា អនុវត្ត​នូវ​កម្លាំង​សរុប វិធានការ​សរុប មធ្យោបាយ​សរុប ដើម្បី​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ការ គ្រប់គ្រង​និង​ដោះស្រាយ​សភាពការណ៍​ក្នុង​ខេត្ត ពិសេស​ជំរុញ ពង្រឹង​សកម្មភាព ក្នុង​ការចូលរួម​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ដោយ​បន្ត​យកចិត្តទុកដាក់​ត្រួតពិនិត្យ និង​ប្រមូល​ទិន្នន័យ លើ​សកម្មភាព​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព ទាំង​អង្គភាព​និង​បុគ្គល​ត្រៀមលក្ខណៈ ក្នុង​ការវាយតម្លៃ​លទ្ធផល​ប្រឡងប្រណាំង​តាម​លក្ខខណ្ឌ​វិនិច្ឆ័យ​របស់​ក្រសួងមហាផ្ទៃ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល