ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ចាមបានអញ្ជើញជាគណអធិបតីក្នុងពិធីទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូលើកទី ១៣ ដែលបានប្រារព្ធធ្វើនៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៩ក្នុងសាលាស្រុកចំការលើ ស្ថិតនៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្នុងកម្មវិធីនោះដែរ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយលោក ឧត្តមសេនីយ៍ទោ ឯក កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការអញ្ជើញចូលរួមពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ។
លោកស្នងការបានមានប្រសាសន៏ថា ការជួញដូរមនុស្សគឺជាឧក្រិដ្ឋកម្មដែលមានលក្ខណ:ធ្ងន់ធ្ងរបំផុតនិងក្តៅគគុកនៅកម្ពុជាហើយជាបញ្ហាគួរអោយព្រួយបារម្ភ ។ ចំណែកជនងាយរងគ្រោះក្នុងករណីជួញដូរមនុស្សនេគឺជានារី ភេទដែលបង្ករដោយក្រុមខិលខូចបានប្រើប្រាសគ្រប់រូបភាព ដើម្បីអូសទាញកុមារី វយ័ជំទង់និងនារីក្រមុំអោយលង់នឹងល្បិចកលរបស់ខ្លួន។
ជាបន្ទាប់មកក្រុមនោះបានយកទៅលក់និងបង្ខិតបង្ខំប្រើប្រាសជាទាសករផ្លូវភេទនៅតាមផ្ទះសំណាក់ សណ្ឋាគារ ហាងខារ៉ាអូខេជាដើម ឬលក់ឆ្លងដែនក៏មាន។ ក្នុងនោះដែរលោក អ៊ុនចាន់ដានអភិបាល នៃគណៈអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវខិតខំ ផ្សព្វផ្សាយច្បាប់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមរយ:វេទិកា ភូមិ ឃុំមានសុវត្ថិភាព ហើយចូលរួមអនុវត្តទាំងអស់ ដើម្បីទប់ស្កាត់ និងកាត់បន្ថយនៅអំពើជួញដូរមនុស្សបាន គឺផ្តើមចេញពីយើងទាំងអស់គ្នា ៕