ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​
0

​រដ្ឋបាល​ខេត្ត​កំពត​បំផុសស្មារតី​យុវជន​សិស្ស​និស្សិត​ឱ្យ​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​ក្រុង​នា​ឱកាស​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ ២០១៩

​រដ្ឋបាល​ខេត្ត​កំពត​បំផុសស្មារតី​យុវជន​សិស្ស​និស្សិត​ឱ្យ​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​ក្រុង​នា​ឱកាស​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ ២០១៩

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កំពត​)៖ ដើម្បី​រួមគ្នា​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង​អំពី​បញ្ហា​អនាម័យ​បរិស្ថាន​ល្អ​ក្នុង​ទីក្រុង​នា​ឱកាស​អបអរ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កំពត​ឆ្នាំ ២០១៩ នេះ​ឲ្យស្រប​ទៅ​នឹង​ប្រធានបទ  «​ទីក្រុង​ស្អាត ឆ្នេរ​ល្អ ទេសចរណ៍​រុងរឿង​» ។ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ធ្នូ​ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​កំពត​បា​ន​រៀបចំ​កម្មវិធី​ជួបជុំ​យុវជន​សិស្ស​និស្សិត កម្មករ ដែល​កម្មវិធី​នេះ ដឹកនាំ​ដោយ​លោ​ស្រី យូ សុគន្ធ​អភិបាលរង​ខេត្ត​តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​លោកគ្រូ អ្នកគ្រូ ដើម្បី​ធ្វើ​ការអប់រំ​ណែនាំ​ផ្សព្វផ្សាយ បំផុស​ចលនា​ស្មារតី​ផ្នត់គំនិត​ឲ្យដល់​កម្លាំ​ង​យុវជន​ទាំង​នោះ​ក្នុង​ការចូលរួម​នៃ​យុទ្ធនាការ​សំអាត​អនាម័យ​បរិស្ថាន​ទីក្រុង​កំពត​។ ពិសេស​ក្នុង​រយៈពេល​៣ ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២ ដែល​ខេត្ត​កំពត​ត្រូវបាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​ក្នុងឱកាស​នោះ​តាម​ការបញ្ជាក់​ឲ្យដឹង​រប​ស់​លោកស្រី យូ សុគន្ធ អភិបាលរង​ខេត្ត​បាន​លើកឡើង​ថា ដោយ​ផ្អែក​តាម​គម្រោង​ផែនការ​ដែល​រដ្ឋបាល​ខេត្ត​បាន​ដាក់​ចុះ​គឺ​កម្លាំង​យុវជន​ដែល​ត្រូវ​ចូលរួម​ក្នុង​សកម្មភាព​សំអាត​អនាម័យ​បរិស្ថាន​ក្នុង​ទីក្រុង​កំពត​រយៈពេល​បី​ថ្ងៃ​ក៏​ដូច​ឱកាស​មុន​និង​ក្រោយ​នៃ​ពិធី​បុណ្យ​សមុទ្រ ក្នុងនោះ​មាន​កម្លាំង​យុវជន​កាយរិ​ទ្ធ​ចំនួន ៥០​នាក់ យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ចំនួន​៥០​នាក់ យុវជន​ស្រលាញ់​សន្តិភាព​ចំនួន​៥០ នាក់​យុវជន​កាកបាទក្រហម​ចំនួន​៥០​នាក់​និង​កម្លាំង​កម្មករ​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្នុង​ខេត្ត​ចំនួន​១០០​នាក់​រួម​នឹង​សិស្ស​សាលា​ក្នុង​ក្រុង​កំពត​ផងដែរ​។

​ដូច្នេះ​ដើម្បី​ឱ្យស្រប​តាម​ពេលវេលា​និង​ទីកន្លែង​ដែល​ត្រូវ​សម្អាត​អនាម័យ​គឺ​ត្រូវ​ធ្វើ​ជា​ប្រចាំ​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​សមុទ្រ នៅតាម​ដងផ្លូវ សួន​សាធារណៈ​និង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​កន្លែង​កម្សាន្ត​នានា​ក្នុង​ក្រុង​កំពត​។

​ក្នុងឱកាស​នោះ​លោកស្រី យូ សុគន្ធ ក៏​បាន​ណែនាំ​ផ្ដាំផ្ញើ​ដល់​យុវជន​និង​សិស្ស​និស្សិត​រួម​និង​កម្មករ​ទាំងអស់​ដែល​ជា​កម្លាំង​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ ត្រូវធ្វើ​យ៉ាងណា​បញ្ចេញ​សកម្មភាព​ឱ្យ​បាន​សកម្ម​ទាំងអស់គ្នា​និង​រួមចំណែក​ជួយ​បំផុស​ចលនា​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​មាន​ការចូលរួម​សម្អាត នូវ​បញ្ហា​អនាម័យ​បរិស្ថាន​ទីក្រុង​ទាំងអស់គ្នា​ប្រយោជន៍​ធ្វើឱ្យ ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត​កំពត​កាន់តែ​ច្រើនឡើង​។ ពិសេស​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​សមុទ្រ​របស់​ខេត្ត​កំពត​មានការ​សរសើរ​ពី​សំណាក់​ភ្ញៀវទេសចរ​និង​ក៏​ដើម្បី​ជា​ប្រយោជន៍​សុខភាព​សាធារណៈ​និង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរឡើង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល