ទាន់ហេតុការណ៍
កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ស្ដីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​ឆ្នាំ​២០២៤-២០២៨ របស់​ក្រសួង​មហាផ្ទៃ​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​!
0

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ផែនការ​ប្រលងប្រណាំង កសាង​ខ្សែបន្ទាត់​ព្រំដែន​វៀតណាម​-​កម្ពុជា រវាង​ខេត្ត​គៀន​យ៉ាង ខេត្ត​កែប និង​ខេត្ត​កំពត​

កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ផែនការ​ប្រលងប្រណាំង កសាង​ខ្សែបន្ទាត់​ព្រំដែន​វៀតណាម​-​កម្ពុជា រវាង​ខេត្ត​គៀន​យ៉ាង ខេត្ត​កែប និង​ខេត្ត​កំពត​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កែប ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ បូកសរុប​លទ្ធផល ស្តី​ពី​ការប្រលងប្រណាំង​កសាង​ខ្សែ​បន្ទាត់​ព្រំដែន វៀតណាម​-​កម្ពុជា សន្តិភាព មិត្តភាព សហ​ប្រតិ​ប​តិ្ត​ការ​លើ​គ្រប់​វិស័យ​រួម​គ្នា​អភិវឌ្ឍន៍ រវាង​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម ខេត្ត​គៀន​យ៉ាង ជាមួយ​គណៈកម្មាធិការ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កែប និង​ខេត្ត​កំពត សម្រាប់​ឆ្នាំ ២០១៧-២០១៩​។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កែប លោកស្រី ឡេ ធី​វ៉េ ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម ខេត្ត​គៀន​យ៉ាង និង​លោក ដួង សា​វណ្ណ អនុប្រធាន​គណៈកម្មាធិកា​រ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត​កំពត ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់​ប្រតិភូ មកពី​ខេត្ត​គៀន​យ៉ាង និង​ប្រតិភូ​នៃ​ខេត្ត​ទាំងពីរ (​ខេត្ត​កែប និង​ខេត្ត​កំពត​)​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ៍​មាតុភូមិ​កម្ពុជា​ខេត្ត​កែប បានបញ្ជាក់​ថា ដោយ​អនុវត្ត​ផែនការ​ប្រលងប្រណាំង កសាង​ខ្សែបន្ទាត់​ព្រំដែន​វៀតណាម​-​កម្ពុជា​(​គៀន​យ៉ាង ខេត្ត​កែប និង​ខេត្ត​កំពត​) ឆ្នាំ​២០១៧-២០១៩ គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម ខេត្ត​គៀន​យ៉ាង​(​វៀតណាម​) និង​គណៈកម្មាធិកា​ររ​ណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ខេត្ត​កែប ខេត្ត​កំពត (​កម្ពុជា​) នឹង​ធ្វើ​ឱ្យ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​ចំណងមិត្តភាព​កាន់តែ​រឹង​នាំ​ជា​លំដាប់​។​

​លោក កែ​ន សត្ថា បាន​បញ្ជាក់ទៀតថា វៀតណាម​-​កម្ពុជា ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយគ្នា ដែល​មាន​ការទំនាក់ទំនង​ជា​ប្រពៃណី ដ៏​យូរលង់​ណាស់​មកហើយ មាន​ចំណង​សាមគ្គីភាព​ដ៏​ពិសេស និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​លើ​គ្រប់​វិស័យ​។​ខេត្ត​គៀន​យ៉ាង​ជា​ខេត្ត​មួយ​ក្នុងចំណោម​ខេត្ត​របស់​វៀតណាម ដែល​មាន​ខ្សែបន្ទាត់​ព្រំដែន​ផ្លូវគោក និង​ផ្លូវ​សមុទ្រ ជាប់​ជាមួយ​ខេត្ត​កំពត ខេត្ត​កែប នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ច្រកទ្វារ​អន្តរជាតិ​ហា​ទៀន និង​ច្រកទ្វារ​ទ្វេភាគី​យ៉ាង​ថាញ់​។​

​លោក កែ​ន សត្ថា បានឱ្យដឹង​ទៀត​ថា ក្នុង​ឆ្នាំ​កន្លងមក ប្រជាជន​ខេត្ត​គៀន​យ៉ាង​(​វៀតណាម​) ជាមួយ​ខេត្ត​កែប និង​ខេត្ត​កំពត (​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​មាន​ការទំនាក់ទំនង​ប្រពៃណី សាមគ្គីភាព មិត្តភាព និង​សហប្រតិបត្តិការ​ល្អ កសាង​យន្តការ​សហ​ប្រតិ​ប​តិ្ត​ការ ជំនួប និង​ផ្លាស់ប្តូរ​ជា​ញឹកញាប់​លើ​បណ្តា​វិស័យ​ដូចជា​៖ ការពារ​សន្តិសុខ​ព្រំដែន ពាណិជ្ជកម្ម ទេសចរណ៍ ជលផល និង​កសិកម្ម ជាដើម​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​រណសិរ្ស​មាតុភូមិ​វៀតណាម និង​គណៈកម្មាធិកា​ររ​ណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍​កម្ពុជា ខេត្ត​កែប​-​ខេត្ត​កំពត តែងតែ​មាន​ការទំនាក់ទំនង​សហការ​ល្អ នូវ​ស្មារតី ផែនការ​ប្រលងប្រណាំង កសាង​ខ្សែបន្ទាត់​ព្រំដែន វៀតណាម​-​កម្ពុជា សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​។​

​នា​ឱកាស​នោះ លោក កែ​ន សត្ថា ក៏​បាន​សម្តែង​នូវ​ការអបអរសាទរ​យ៉ាង​ជ្រាវ​ជ្រៅ​បំផុត រាល់​ខ្លឹមសារ​និង​លទ្ធផល​ដែល​អង្គប្រជុំ​ទាំងមូល​ស​ម្រេច​បាន ដែល​ជា​សក្ខីភាព​បង្ហាញ​នូវ​ផលប្រយោជន៍​ក្នុងការ​ពូន​ជ្រុំ នៃ​ចំណង​សាមគ្គីភាព មិត្តភាព រវាង​ប្រទេស​យើង​ទាំង​ពីរ គឺ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម សម្រាប់​ការកសាង​ខ្សែ​បន្ទាត់​ព្រំដែន​សន្តិភាព មិត្តភាព និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការកាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​៕


 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល