ទាន់ហេតុការណ៍
ប្រជា​ពលរដ្ឋ​ខ្មែរ​ជាច្រើន​កំពុងតែ​បាន​មេខ្យល់​ជម្លៀស​ឆ្លងដែន​ដោយ​ខុសច្បាប់​ស្ទើរតែ​រាល់ថ្ងៃ ហាក់បីដូចជា​មិន​មាន​ការរំខាន​ដល់​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាល់តែសោះ​.. - ឯកឧត្តម សុខ ចាន់​ភក្ដី អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន និង​សមាគម​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​លើក​ទី​០២ ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ត្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ - បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​ពន្ធនាគារ ក្រោម​បទ​កាត់​រូបរាង​ឈូសឆាយ​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ ស្ថិតនៅ​ឃុំ​អូរ​កណ្ដៀរ​សែន​ជ័យ ស្រុក​អូរ​គ្រៀង​សែន​ជ័យ ខេត្ត​ក្រចេះ​. - កាន់​ប្លែក បែកធ្លាយ ក្រុមការងារ​ចុះ​ជួយ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី បែរជា​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​សមាជិក​បក្ស​នៅ ភូមិ ត្រពាំង​ឈូក ឃុំ​ឃឹម ស្រុក​ស្នួល ទៅវិញ តើ​មាន​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អនុញ្ញាឱ្យ​សមាគមយុវជ​ន​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាជន​កម្ពុជា (YAEP) ចូលជួប​សម្តែង​ការគួរសម និង​ទទួល​ស្តាប់​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ - រថយន្ត​សាំ​យ៉ុង​កែច្នៃ​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ធា ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​កម្លាំង​បរិស្ថាន​ - ​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​នី តំណាង​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​យុវជន អន ផានិត ដែល​ប្រឡង​ជាប់​និទ្ទេស A នៅ​ខេត្ត​កំពត​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​រដ្ឋធានី​វៀង​ចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​!
0

ប្រកាស​ផ្លាស់ប្ដូរ​អភិបាល​ខណ្ឌ​ដង្កោ​, លោកស្រី គឹម ញឹប ជំនួស​លោក នុត ពុធ​ដា​រ៉ា ដែល​ត្រូវ​ចប់​អាណត្តិ​

ប្រកាស​ផ្លាស់ប្ដូរ​អភិបាល​ខណ្ឌ​ដង្កោ​, លោកស្រី គឹម ញឹប ជំនួស​លោក នុត ពុធ​ដា​រ៉ា ដែល​ត្រូវ​ចប់​អាណត្តិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខណ្ឌដង្កោ មាន​រៀបចំ​ពិធី​ប្រកាស​ផ្លាស់ប្ដូរ​អភិបាលខណ្ឌ​ថ្មី ដោយ​លោកស្រី គឹម ញឹប អភិបាលរង​ជំនួស​លោក នុត ពុធ​ដា​រ៉ា ដែល​ត្រូវ​ចប់​អាណត្តិ​ទី​២​។ ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ជាច្រើន​ទៀត​ផង​ដែរ​។​

​នៅក្នុង​ពិធី​នោះ ក៏​មាន​ការប្រកាស​តែងតាំង​អភិបាលរង​ខណ្ឌ​ម្នាក់​ផងដែរ គឺ​លោក ទុយ ច័ន្ទ​។​

​គួរ​ជម្រាប​ថា លោក នុត ពុធ​ដា​រ៉ា ក្នុងឱកាស​កាន់តំណែង​ជា​អភិបាល​ខណ្ឌ​ដង្កោ រយៈពេល ២​អាណត្តិ ស្មើនឹង​៨​ឆ្នាំ​កន្លងទៅនេះ បាន​យក​អស់​កម្លាំងកាយ​ចិត្ត ខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជាពលរដ្ឋ ដោយ​មិន​រុញ​រា និង​បាន​អភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ជា​បន្ដបន្ទាប់ មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ លូ ព្រមទាំង​ដោះស្រាយ​នូវ​អ្វី​ដែល​ល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​អ្វី​ដែល​ធ្វើឲ្យ​គេ​ចាំ​មិន​ភ្លេច​នូវ​ការខិតខំ​ប្រឹងប្រែង​របស់លោក នុត ពុធ​ដា​រ៉ា កាលពី​នៅ​ក្នុង​តំណែង​ជា​អភិបាល​ខណ្ឌ​នោះ លោក​តែងតែ​ដឹកនាំ​មន្ដ្រី​រាជការ កងកម្លាំងប្រដាប់អាវុធ ជួប​សំណេះសំណាល​ជា​ប្រចាំ​ជា​មួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​ការធ្វើ​វេទិកាសាធារណៈ ដើម្បី​ក្ដាប់​ឲ្យបាន​នូវ​អ្វី​ដែល​ប្រជាពលរដ្ឋ​ត្រូវការ​។​

​ជា​ការកត់សម្គាល់​សម្រាប់​ដំណាក់កាល នៃ​ការបោះឆ្នោត ទាំង​បោះឆ្នោត​ថ្នាក់ជាតិ និង​ឃុំ​សង្កាត់ សម្រាប់​ខណ្ឌដង្កោ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​ទទួលបាន​សម្លេង​គាំទ្រ យ៉ាងច្រើន​លើសលប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល