ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​
0

​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​

​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាស្រុក​ដំណាក់​ចង្អើរ មាន​រៀបចំ​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១​នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​(២​ធ្នូ​១៩៧៨-២​ធ្នូ​២០១៩)​។

​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព លោកស្រី គឹម ចន្នី​អភិបាល នៃ​គណៈ​អភិបាលស្រុក​ដំណាក់​ចង្អើរ និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក និង​លោក​ប្រធាន​ស្តីទី​ក្រុមប្រឹក្សា​ស្រុក ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ស្រុក លោក​អភិបាលរង​ស្រុក កងកម្លាំងប្រដាប់អាវុធ មន្ត្រីក្រោមឱវាទ ក្រុម​យុវជន​ទាំង​បី​ប្រភេទ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​ពិធី​នេះ លោកស្រី គឹម ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ បាន​មានប្រសាសន៍ថា ក្នុង​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ក្រោម​ការត្រួតត្រា​របស់ ប៉ុល ពត​បាន​បង្ក​វិនាស​សកម្ម​លើ​គ្រប់​វិស័យ ដោយ​បំផ្លាញ​អស់​នូវ​រាល់​រចនាសម្ព័ន្ធ​សង្គមជាតិ និង​កាប់សម្លាប់​ប្រជាជន​ឯង​យ៉ាង​រង្គាល​បំផុត​។ ប្រជាជន​កម្ពុជា​ជាង​៣​លាន​៣​សែន​នាក់​បាន​បាត់បង់​ជីវិត​យ៉ាង​អយុត្តិធម៌​បំផុត​។

​លោកស្រី​អភិបាលស្រុក បាន​បញ្ជាក់ទៀតថា ព្រោះតែ​មើលឃើញ​នូវ​អំពើ​ដ៏​សាហាវយង់ឃ្នង​នោះ ទើប​កើត​មាន​ចលនា​បះបោរ​ក្រោកឈរ​ឡើង​តស៊ូ​របស់​ប្រជាជន​គ្រប់​ទិស​ទី​ដោយ​បង្កើត​ជា​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​នា​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ហើយ​កម្លាំង​បដិវត្តន៍​នៃរ​ណ​សិរ្យ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដោយ​មាន​ការគាំទ្រ​ពី​ប្រជាជន​គ្រប់​ទិស​ទី​ក៏​បាន​វាយ​សម្រុក​ផ្តាច់​ព្រ័ត​រហូត​ទទួលបាន​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​លើ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។​

​លោកស្រី​អភិបាលស្រុក បាន​ក្រើនរំលឹក​ផងដែរ​ថា ដូច្នេះ​សូម​បងប្អូន ពិសេស​យុវជន យុវនារី​ទាំងអស់​ចង​ចាំ​ថា​មានរ​ណ​សិរ្យ​២​ធ្នូ​ឆ្នាំ​១៩៧៨ ទើប​មាន ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ដែល​ធ្វើឱ្យ​ប្រជាជន​កម្ពុជា​រួចផុត​ពី​រណ្តៅ​មរណៈ​។ បន្ថែម​ពី​នេះ​ទៅទៀត គឺ​មាន​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ នេះហើយ ទេីប​យើង​មាន​អ្វីៗ​គ្រប់​យ៉ាង​ដូច​សព្វថ្ងៃនេះ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល